ដោយសារការរាតត្បាតនៃជម្ងឺកូវីឌ១៩ និងការរំខានដល់សេវាកម្មប្រៃសណីយអន្តរជាតិ យើងបានផ្អាកជាបណ្តោះអាសន្ននូវ "សេវាកម្មសៀវភៅបោះពុម្ពដោយឥតគិតថ្លៃ" របស់យើង។
មានតែគ្រីស្ទបរិស័ទដែលបានកើតជាថ្មីប៉ុណ្ណោះ ទើបដឹងថា ព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យ។ ព្រះអម្ចាស់បានសង្រ្គោះយើងយ៉ាងឥតខ្ចោះ ដោយសារបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតនៅលើឈើឆ្កាងរបស់ទ្រង់។ ហើយគ្មានអ្នកណាម្នាក់អាចសរសេរ ឬនិពន្ធបទចម្រៀងថ្មីមួយ ដែលទ្រង់នឹងទទួលយកទេ លើកលែងតែបទចម្រៀងនោះនិយាយអំពីការដ៏អស្ចារ្យដែលទ្រង់បានធ្វើ។ ហើយគ្មានអ្នកណាម្នាក់អាចរៀនបទចម្រៀងថ្មីបានទេ លើកលែងតែអ្នកដែលបានសង្រ្គោះចេញពីអំពើបាបរបស់លោកិយនេះបាន (វិវរណៈ ១៤:៣)។
នៅទីនេះ យើងផ្តល់ជូនបទចម្រៀងដំណឹងល្អថ្មីៗ សម្រាប់គ្រីស្ទបរិស័ទដែលបានកើតជាថ្មីទាំងអស់នៅទូទាំងពិភពលោក។ បទចម្រៀងដែលពេញដោយព្រះវិញ្ញាណទាំងនេះ គឺសុទ្ធតែជាបទចម្រៀងដើមទាំងអស់។
យើងនឹងបន្ថែមបទចម្រៀងថ្មីៗទៀត តាមដែលអាចធ្វើបាន។