ដោយសារការរាតត្បាតនៃជម្ងឺកូវីឌ១៩ និងការរំខានដល់សេវាកម្មប្រៃសណីយអន្តរជាតិ យើងបានផ្អាកជាបណ្តោះអាសន្ននូវ "សេវាកម្មសៀវភៅបោះពុម្ពដោយឥតគិតថ្លៃ" របស់យើង។
The New Life Mission ប្តេជ្ញាបម្រើព្រះអម្ចាស់ ដោយអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីឲ្យតាមរយៈសៀវភៅគ្រីស្ទដែលឥតគិតថ្លៃទាំងនេះ អ្នកអាចជួបជាមួយព្រះយេស៊ូវគ្រីស្ទដែលបានយាងមក ដោយទឹក និងព្រះវិញ្ញាណ។ ដោយត្រូវបានបង្កើតឡើង ដោយឈរលើព្រះបន្ទូលនៅក្នុងព្រះគម្ពីរ សៀវភៅគ្រីស្ទបរិស័ទដែលឥតគិតថ្លៃរបស់យើង ពន្យល់យ៉ាងច្បាស់លាស់អំពីសេចក្តីពិត ដែលនាំឲ្យមនុស្សជាតិអាចបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណបាន។ យើងសូមលើកទឹកចិត្តអ្នកឲ្យអានសៀវភៅរបស់យើង ដែលត្រូវបានផ្តល់ជូនជាសៀវភៅអេឡិចត្រូនិក និងបោះពុម្ព ហើយស្វែងរកយល់ពីសេចក្តីពិត ដែលមានការពន្យល់នៅក្នុងសៀវភៅទាំងនេះ។ នៅក្នុងសម័យដ៏ងងឹងនេះ មនុស្សយ៉ាងច្រើនកំពុងតែស្រេកឃ្លានសេចក្តីពិត។ យើងកំពុងតែស្វែងរក និងចង់ធ្វើការជាមួយទាហានរបស់ព្រះគ្រីស្ទ ដែលអាចបម្រើ ក្នុងនាមជាមនុស្សសុចរិត ដើម្បីដឹកនាំមនុស្សទាំងនេះទៅកាន់សេចក្តីសុចរិតរបស់ព្រះ។ យើងមានសៀវភៅសរុបចំនួន៦៥ក្បាល ដែលមានពេញទៅដោយព្រះបន្ទូលព្រះ ដែលពន្យល់អំពីសេចក្តីសង្រ្គោះរបស់មនុស្សជាតិ ជីវិតរបស់គ្រីស្ទបរិស័ទ សេចក្តីសង្ឃឹមសម្រាប់នគររាជ្យមួយពាន់ឆ្នាំ នគរស្ថានសួគ៌ និងជីវិតអស់កល្បជានិច្ច។ យើងចង់ឲ្យអ្នកស្វែងរកកំណប់ដ៏មានតម្លៃ ដែលជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយទិញវា ដោយការលក់គ្រប់យ៉ាងដែលអ្នកមាន។ យើងចង់ដឹកនាំអ្នកទៅកាន់សេចក្តីសុចរិតរបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈសៀវភៅរបស់យើង យើងចង់ធ្វើការងារដ៏សុចរិតជាមួយអ្នកនៅក្នុងព្រះគ្រីស្ទ។
ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩១ ដោយលោកគ្រូ Paul C. Jong, The New Life Mission គឺជាអង្គការបេសកកម្មមិនស្វែងរកកម្រៃ និងឯករាជ្យមួយ។ អង្គការនេះមានគោលបំណងផ្សព្វផ្សាយព្រះបន្ទូលព្រះទៅកាន់មនុស្សគ្រប់គ្នានៅទូទាំងពិភពលោក តាមរយៈព័ន្ធកិច្ចអក្សរសាស្ត្រ តាមទ្រង់ទ្រាយផ្សេងៗ។ ដូច្នេះ ព័ន្ធកិច្ចរបស់អង្គការនេះមានការផ្តោតលើការបោះពុម្ព និងចែកចាយសៀវភៅបោះពុម្ព សៀវភៅអេឡិចត្រូនិក និងសៀវភៅជាសម្លេង ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណបាន។ The New Life Mission មានទីស្នាក់ការកណ្តាលនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ហើយមានសហការីនៅក្នុងប្រទេសចំនួនជាង៨០ នៅទូទាំងពិភពលោក។ រួមជាមួយលោកគ្រូ Jong សហការីទាំងនេះ បានបង្កើតគោលដៅរបស់ខ្លួន ក្នុងការស្អាងនគរព្រះឡើង។
ព័ន្ធកិច្ចអក្សរសាស្ត្រគឺជារបៀបដ៏មានប្រសិទ្ធភាពមួយ ក្នុងការផ្សព្វផ្សាយដំណឹងល្អទៅកាន់លោកិយទាំងមូល។ ដូច្នេះហើយបានជាយើងបានបោះពុម្ពផ្សាយសៀវភៅគ្រីស្ទបរិស័ទជាស៊េរីរបស់លោកគ្រូ Paul C. Jong ទៅជាជាង៨០ភាសា ហើយយើងបន្តខិតខំធ្វើការ ដើម្បីដឹកនាំព្រលឹងកាន់តែច្រើនទៅរកសេចក្តីសុចរិតរបស់ព្រះអម្ចាស់។ យើងចង់ឲ្យអ្នកពិចារណាចូលរួមក្នុងព័ន្ធកិច្ចរបស់យើង ដោយធ្វើជាអ្នកបកប្រែ ឬអ្នកអានកែសម្រួល។ បើសិនអ្នកចាប់អារម្មណ៍ សូមចុចលើប៊ូតុង «ចុះឈ្មោះធ្វើជាសហការីម្នាក់»។