ដោយសារការរាតត្បាតនៃជម្ងឺកូវីឌ១៩ និងការរំខានដល់សេវាកម្មប្រៃសណីយអន្តរជាតិ យើងបានផ្អាកជាបណ្តោះអាសន្ននូវ "សេវាកម្មសៀវភៅបោះពុម្ពដោយឥតគិតថ្លៃ" របស់យើង។
ជ្រើសរើសទម្រង់ឯកសារដែលអ្នកចូលចិត្ត ហើយទាញយកដោយសុវត្ថិភាពទៅកាន់ទូរស័ព្ទ កុំព្យូទ័រ ឬថេប្លេតរបស់អ្នក ដើម្បីអាន និងស្តាប់ការប្រមូលផ្តុំធម្មទេសនាគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ សៀវភៅអេឡិចត្រូនិច និងសៀវភៅសំឡេងទាំងអស់គឺឥតគិតថ្លៃទាំងស្រុង។
សៀវភៅបោះពុម្ពមានសម្រាប់ការទិញដោយឯកជននៅលើ Amazon។ (សៀវភៅអេឡិចត្រូនិច Kindle ក៏មានសម្រាប់ទាញយកផងដែរ)
សេចក្តីសុចរិតរបស់ព្រះ មានតម្លាភាព ហើយវាខុសពីសេចក្តីសុចរិតរបស់មនុស្សជាតិ។ ហើយសេចក្តីសុចរិតរបស់ព្រះត្រូវបានបើកសម្តែងឲ្យឃើញ នៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានបំពេញសម្រេច ដោយបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដូច្នេះ យើងត្រូវតែបែរមកឯសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ មុនពេលវាយឺតពេលសម្រាប់យើង។
តើអ្នកដឹងពីមូលហេតុដែលព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីសដែរទេ? បើសិនលោកយ៉ូហានមិនបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវទេ អំពើបាបរបស់យើងក៏នឹងមិនត្រូវបានផ្ទេរទៅលើទ្រង់ដែរ។ លោក យ៉ូហាន-បាទ្ទីស គឺជាមនុស្សដ៏អស្ចារ្យបំផុត នៅក្នុងចំណោមមនុស្សជាតិ ហើយបុណ្យជ្រមុជដែលគាត់បានធ្វើថ្វាយព្រះយេស៊ូវ គឺជាសេចក្តីតម្រូវដាច់ខាត ដើម្បីឲ្យព្រះដោះ និងផ្ទេរអំពើបាបរបស់យើងទៅលើព្រះយេស៊ូវ។
ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះ ដាក់នៅលើស្មារបស់ទ្រង់ ហើយបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលពេញលេញរបស់អំពើបាបទាំងនោះ។ ការទាំងអស់នេះបានផ្លាស់ប្តូរការយល់ដឹងរបស់ខ្ញុំពីមុន អំពីការបានកើតជាថ្មី ទាំងស្រុង គឺនៅពេលខ្ញុំបានស្គាល់ព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខគត់។ ឥឡូវនេះ ព្រះបានបង្រៀនអ្នកអំពីសេចក្តីសុចរិតរបស់ទ្រង់ ដើម្បីឲ្យអ្នកអាចយល់ និងជឿលើសេចក្តីសុចរិតរបស់ទ្រង់ទាំងស្រុងបាន។ ខ្ញុំសូមអរព្រះគុណដល់ព្រះ សម្រាប់ព្រះពរទាំងនេះ។
SAMPLE PREVIEW